Image
Content sections
English versionលោកស្រី រស់ សុភាព
នាយកប្រតិបត្តិ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ធ្វើការ ទៅលើ ការ បញ្ឈប់ អំពើ ហិង្សា លើស្ត្រី និង លើក កម្ពស់ស្ត្រី ជាអ្នក ដឹក នាំ ជាពិសេស ស្ត្រីវ័យ ក្មេង។ កន្លង មកយើងធ្វើការពាក់ព័ន្ធនឹងការផ្លាស់ប្ដូរឥរិយាបថ និងការគិតរបស់មនុស្សដើម្បីពួកគាត់ស្វែងយល់បន្ថែមនូវសក្តានុពលរបស់ស្ត្រី ដែលជាអ្នករួមចំណែកដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍន៍សង្គម។ សេដ្ឋកិច្ច និងហិរញ្ញវត្ថុជាផ្នែកចាំបាច់មួយទៀត ដែលជម្រុញឱ្យស្ថានភាពស្ត្រីមានការវិវត្តបានល្អប្រសើរ ដែលអាចឈានទៅរកសមភាពយេនឌ័រ។ ដើម្បីអោយស្រ្តីមានភាពរឹងមាំផ្នែកសេដ្ឋកិច្ច យើងចាប់ផ្តើមអនុវត្តគម្រោងមួយឈ្មោះថា “ការពង្រឹងអំណាចរបស់ស្រ្តីតាមរយៈគម្រោងពង្រឹងផ្នែកសេដ្ឋកិច្ចខ្នាតតូច” ដែលយើងធ្វើនៅលើខេត្តបី ក្នុងនោះមានខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងព្រៃវែង។ ក្រុមគោលដៅដែលគម្រោងបានបញ្ចូលរួមមាន ទាំងប្ដី និងប្រពន្ធ ដោយយើងគិតថាប្រសិនបើយើងមិនយកចិត្តទុកដាក់ទៅលើការយល់ដឹងរបស់ស្វាមី ឬដៃគូពួកគាត់អំពីការចូលរួមរបស់ស្រ្តីក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងគ្រួសារទេ វាអាចធ្វើឲ្យភាគីម្ខាងមិនបានទទួលព័ត៌មាន ឬមិនមានយល់ដឹងនូវតួនាទីរបស់ខ្លួននោះ ដែលបណ្តាលអោយពួកគាត់មិនអាចជួយស្រ្តី ដែលយើងកំពុងពង្រឹងសមត្ថភាព និងរកប្រាក់ចំណូល។ លើសពីនេះទៅទៀត យើងក៏មើលទៅលើដៃគូអ្នកដែលស្រលាញ់ភេទដូចគ្នាផងដែរ ព្រោះជីវិតអ្នកស្រឡាញ់ភេទដូចគ្នាក៏ត្រូវការសមភាព យុត្តធម៌ និងការទទួលស្គាល់ពីសង្គមដូចគ្នាដែរ។ នៅក្នុងគម្រោងនេះយើងបានប្រើឧបករណ៍របស់អុកស្វាម ដែលហៅថា “មាគ៌ាឆ្ពោះទៅរកសមភាពយេនឌ័រ (GALS)”។ ក្នុងឧបករណ៍នេះ យើងបញ្ចូលទាំងបុរស និងស្រ្តីដើម្បីអោយគាត់គិតថាតើគោលដៅឆ្នាំទី១ និងឆ្នាំបន្តបន្ទាប់នៃមុខរបររកស៊ីខ្នាតតូចរបស់គាត់ជាអ្វីនិងឆ្ពោះទៅណា។ កន្លងមកយើងឃើញថាការចូលរួមទាំងបុរស ទាំងស្ត្រីដែលជាដៃគូមិនអាចខ្វះបានក្នុងកិច្ចអភិវឌ្ឍន៍នេះ បានធ្វើឲ្យគម្រោងយើងទទួលបានជោគជ័យ។ ដោយសារភាពជោគជ័យនៃគម្រោងសាកល្បងក្នុងឆ្នាំ២០១៨ ឥឡូវនេះយើងបានចាប់ផ្តើមគម្រោងពេញលេញក្នុងឆ្នាំ២០១៩ និង២០២០។ ក្នុងគម្រោងចុងឆ្នាំ ២០២០ យើងរំពឹងទុកថាស្ត្រីនឹងមានសេដ្ឋកិច្ចរឹងមាំ មានសិទ្ធិសម្រេចចិត្តក្នុងគ្រួសារ គ្មានការរំលោភបំពាន ជាពិសេសគឺការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាបន្តបង្ហាញគម្រូល្អនៅក្នុងគ្រួសារទៅកូនៗរបស់ពួកគាត់។ នៅពេលដែលគ្រួសារមួយទទួលបានជោគជ័យ គាត់អាចបង្ហាញសមិទ្ធិផលទៅកាន់សហគមន៍ ហើយយើងសង្ឃឹមថាយើងនឹងបន្តការងារនេះ ដើម្បីសហគមន៍ផ្សេងទៀតយកគម្រូរតាម។ នៅពេលស្រី្តទទួលបានជោគជ័យផ្នែកសេដ្ឋកិច្ច ពួកគាត់ទទួលបាននូវការគោរពពីគ្រួសារ និងសហគមន៍ ដែលធ្វើឱ្យសក្តានុពលរបស់គាត់ត្រូវបានមើលឃើញពីសហគមន៍គឺអាចនាំពួកគាត់ឈានទៅរកតួនាទីដឹកនាំក្នុងសហគមន៍នោះ។ ក្នុងនេះដែរយើងផ្តោតទៅលើស្ត្រីវ័យក្មេងដែលមានសក្តាពលយ៉ាងខ្លាំងក្នុងការធ្វើការជាមួយ សហគមន៍ដើម្បី លុបបំបាត់អំពើហិង្សា។ នៅពេលមានការលុបបំបាត់អំពើហិង្សា គ្រួសារមានភាពសុខដុមរមនា សហគមន៍មានភាពសុខសាន្ត ធ្វើឱ្យសង្គមមានភាពរីកចំរើន៕

Video Url